English (United Kingdom)

Our NGO members

MAIN DONOR
Please wait while JT SlideShow is loading images...
Plan International CambodiaSave the Children Norway in Cambodia
Visitor Counter

StatCounter - Free Web Tracker and Counter

counter on myspace

Online user

free counters

Subscribe News via Email

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

Announcement

Latest Photos

training on...
member meet...
national ws...
national ws...

NGO Member Directory 2010-2011

 

សិស្ស​សាលា​រង​គ្រោះ​ដោយ​អំពើ​ចាប់​រំលោភ​នៅ​សៀមរាប​មិន​ហ៊ាន​ទៅ​រៀន

សិស្ស​សាលា​ប្រុស​ស្រី​នៃ​វិទ្យាល័យ​កំពង់​ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ចំនួន​៦​នាក់ កំពុង​ភ័យ​ខ្លាច​មិន​ហ៊ាន​វិល​ត្រឡប់​ចូល​ទៅ​រៀន​វិញ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ប្រទះ​ហេតុ​ការណ៍​មួយ​ដែល​បុរស​ម្នាក់​បាន​ចាប់​រំលោភ​ផ្លូវ​ភេទ និង​បាន​ប្រើ​អំពើ​ហិង្សា។

Read more...

 

បណ្តុះបណ្តាល​នគរបាល​មួលដ្ឋាន​ពង្រឹង​កិច្ចការពារ​កុមារ​និង​ជន​ងាយ​រងគ្រោះ

ខេត្ត​ព្រះសីហនុ៖ នា​ព្រឹក​ថ្ងៃទី៥ ធ្នូ កន្លងមកនេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​បើក​វគ្គ​បណ្តុះបណ្តាល​នគ​របាល​មូលដ្ឋាន​ស្តីពី​ការអនុវត្ត​ច្បាប់​ពង្រឹង​កិច្ចការពារ​កុមារ​និង​ជន​ងាយ​រងគ្រោះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ុន រ៉ូ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន។ ចួ​ល​រួម​ក្នុង​ពិធី​នោះ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​តាក វណ្ណ​ថា ស្នងការ​នគរបាល​ខេត្ត និង​លោក សរ ដា​រុន តំណាង​គម្រោង​លាប (LEAP) ក្រសួងមហាផ្ទៃ​និង​មាន​សិក្ខាកាម​ចួ​ល​រួម​ចំនួន៥០នាក់​ដែល​ត្រូវ​សិក្សា​រយៈពេល៥ថ្ងៃ។

Read more...

 

ការអប់រំ​ស្ត្រី​អំពី​សុខភាព​ជួយ​បន្ថយ​អត្រា​មរណភាព

ភ្នំពេញ៖ ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​កាត់បន្ថយ​អត្រា​មរណៈ​របស់​មាតា​ក្នុងប្រទេស​កម្ពុជា​និង​ដើម្បី​បំពេញ​តាម​គោលដៅ​សម្រាប់​ការអភិវឌ្ឍ​សហស្ស​វត្សរ៍​លើក​ទី៥ របស់​កម្ពុជា​នោះ យុទ្ធនាការ​ផ្សព្វផ្សាយ​ចំណេះដឹង​សាធារណៈ​របស់​រដ្ឋាភិបាល​ថ្មី​មួយ​គឺ​ផ្តោតលើ​ការអប់រំ​ស្ត្រី អំពី​សារៈសំខាន់​នៃ​ការទទួល​ការព្យាបាល​ក្នុងពេល​មាតា​ពពោះ។

Read more...

 

ឆ្អែតឆ្អន់​នឹង​ជីវិត​ជា​អ្នកសុំទាន​លើទឹក​ដី រៀ​ត​ណា​ម បន្តវេន​គ្នា​ពី​កូន​ដល់​ចៅ

ហូ​ជី​មិ​ញ៊​ស្វាយរៀងៈ ១១ឆ្នាំ​មកហើយ​ក្នុង​ដំណើរ​សុំទាន​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ហូជីមិញ​ក្មេងប្រុស​វ័យ១៤ឆ្នាំ​សុខ សាង នៅតែ​ពឹង​ផ្អែកទៅលើ​កាយវិការ​ក្រោម​ស្នាមញញឹម​ដែល​បង្គ​ប់​នូវ​ភាព​ទុក្ខព្រួយ​របស់គេ​ដដែល​ខណៈ​រូបគេ​ត្រាច់ចរ​តាម​ផ្សារធំៗនៅ​រៀ​ត​ណា​ម តាំងពី​ព្រលឹម​ទល់​ព្រលប់​ក្នុងការ​ស្វែង​រកក្តី​សន្តោស​ពី​សាធារណជន ដែល​ជួន​ទៅ​ក៏មាន​សំណាងល្អ​ហើយ ជួនកាល​ក៏​អត់​សំណាង។

Read more...

 

Maid Agency Raid Rescues 22 Women, Girls

Following a raid on a Phnom Penh recruitment agency, military police yesterday detained two people and rescued 22 girls and women aged 13 to 25 who claimed they were being held against their will ahead of being sent to Malaysia to work as maids.

Municipal military police raided Century (Cambodia) Manpower Co Ltd in Sen Sok district at about 3pm after the family of a 15-year-old girl, who was being held at the center, filed a complaint against the firm, said Chea Chouk, chief of the municipal anti-human trafficking military police.

Read more...

 

ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការអនុវត្តន៍​សិទ្ធិ​កុមារ ​និង​ការចួលរួម​របស់​កុមារ​ដល់​មន្ត្រីរដ្ឋបាល​និង​អាជ្ញាធរ​មួល​ដា្ឋ​ន

ថតដោយ NGOCRC

ភ្នំពេញ៖ គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ (NGOCRC) និង​អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan) បាន​សហការ​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ស្តីពី​ការតាមដាន​ការអនុវត្តន៍​អនុសញ្ញា​សិទ្ធិ​កុមារ និង​ការចួលរួម​របស់​កុមារ​ក្នុង​គោលបំណង​ពិភាក្សា​បន្ថែម និង​បញ្ជ្រាប​ការអនុវត្តន៍​សិទ្ធិ​កុ [ … ]

 

បណ្តាញ​កុមារ​អ្នកតស៊ូ​មតិ​មកពី១១រាជធានី-ខេត្ត​ជួបជុំគ្នា​រាយការណ៍​ពី​សមិទ្ធផល​និង​បញ្ហា​របស់​កុមារ

រូបថត៖ NGOCRC

ពោធិ៍សាត់៖ កុមារ​ជាង៣០នាក់​នៃ​បណ្តាញ​កុមារ​អ្នកតស៊ូ​មតិ​ថ្នាក់ជាតិ​មកពី១១រាជធានី​ខេត្ត ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង​តំណាង​អង្គការ​ភ្លែ​ន លីកា ស្កេ​ប NGOCRC បាន​ជួបជុំគ្នា​នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ២០១១ របស់​បណ្តាញ​កុមារ​អ្នកតស៊ូ​មតិ ដើម្បី​រាយការណ៍​ពី​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ពិភាក្សា​ស្វ [ … ]

 

ប្រវត្តិ​ក្មេង​ស្រី​ទាសករ​ផ្លូវ​ភេទ​នៅ​តំបន់​ស្វាយប៉ាក

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកស្រី សារ៉ា ស៊ីដណ័រ (Sara Sidner) អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ​របស់​ស្ថានីយ​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា។

របាយការណ៍​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា និង​បាន​តាមដាន​ប្រវត្តិ​រឿងរ៉ាវ​របស់​ក្មេង​ស្រី ដែល​ជា​អតីត​ទាសករ​ផ្លូវ​ភេទ​នៅ​ស្វាយប៉ាក ជាយ​ក្រុង​ភ្នំពេញ។

Read more...

 

កម្ពុជា​ប្តេជ្ញា​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ

ភ្នំពេញ៖ ក្រសួង​កិច្ចការនារី និង​អង្គការ​ពាក់ព័ន្ធ ប្តេជ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើហិង្សា​ទៅលើ​ស្ត្រី និង​កុមារ និង​បង្កើន​ភាគរយ​នៃ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​អំពើហិង្សា​លើ​ស្ត្រី​អោយបាន១០០ភាគរយ នៅត្រឹម​ឆ្នាំ២០១៥ តាម​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍។

Read more...

 

Cambodia’s draft law on NGOs deserves further review – UN expert

Surya P. Subedi, Special Rapporteur on the Situation of Human Rights in Cambodia

28 September 2011 – An independent United Nations human rights expert today urged the Cambodian Government to carefully review a draft law that may hamper the work of non-governmental organizations (NGOs) in the South- [ … ]

 

khmer-unicode

Bamboo Shoots Document


Newsflash

នៅ​គ្រា​ដែល​​ទំនិញ​​ទីផ្សារ​ចេះ​​តែ​ឡើង​ថ្លៃ​មិន​ឈប់ឈរ របាយការណ៍​ពី​សមាគម​គ្រូបង្រៀន​បាន​អះអាង​ថា មាន​ក្មេងៗ​កូន​អ្នក​ស្រែ​ចម្ការ​ជា​ច្រើន​នាក់​ បាន​បង្ខំ​ចិត្ត​លះបង់​ការ​សិក្សា​ដើម្បី​សម្រាល​ជីវភាព​ឪពុក​ម្ដាយ​របស់​ខ្លួន។

RFA/Kim Peou

២៦-ឧសភា-២០១១៖ ក្មេង​ប្រុស​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាច​ទឹក​ចេញ​ពី​ស្រែ ជួយ​ការងារ​ឪពុក​ម្ដាយ។

នៅ​ពេល​ដែល​យើង​ចូល​ទៅ​ដល់​ក្នុង​ភូមិ​គិរីអណ្តែត ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​ស្ថិត​នៅ​ប្រហែល​ជាង ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ គេ​បាន​ឃើញ​ផ្ទះ​អ្នក​ភូមិ​នៅ​ទី​នេះ​តូចៗ រយ៉េករយ៉ាក សុទ្ធតែ​សង់​អំពី​ស្លឹក​ត្នោត និង​ស្លឹក​ដូង មាន​សភាព​ចាស់​ទ្រុឌទ្រោម​ធ្លុះ​មុខ​ធ្លុះ​ក្រោយ។

ផ្ទះ​ជា​ច្រើន​បាន​បិទ​ទ្វារ​ចោល ដោយសារ​ម្ចាស់​ផ្ទះ​រវល់​ទៅ​ស៊ី​ឈ្នួល​នៅ​តំបន់​ផ្សេងៗ រី​ឯ​ក្មេងៗ​អាយុ ១៥​ឆ្នាំ​ចុះ​ក្រោម​នៅ​ក្នុង​ភូមិ​ស្ទើរ​ទាំង​អស់​គ្នា​មិន​បាន​ទៅ​សាលា​រៀន​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​កកកុញ​នៅ​កន្លែង​រោងការ​មួយ​ក្នុង​ភូមិ ដើម្បី​សុំ​អាហារ​ទទួល​ទាន ដោយសារ​តែ​ផ្ទះ​របស់​ពួកគេ​គ្មាន​អង្ករ​សម្រាប់​ដាំ​បាយ។

ប្រធាន​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រួសារ​អ្នក​ក្រីក្រ​ជាង ៣៦% បាន​លះបង់​ចោល​ការ​សិក្សា ដោយសារ​តែ​ឪពុក​ម្ដាយ​គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​សម្រាប់​ទិញ​អាហារ ហើយ​ក៏​គ្មាន​ប្រាក់​សម្រាប់​ឲ្យ​កូន​ចៅ​ចំណាយ​ទិញ​សៀវភៅ ក្រដាស​មេរៀន និង​រៀន​គួរ​ជា​ដើម​នោះ​ឡើយ។

២៦-ឧសភា-២០១១៖ ក្មេង​ៗ​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ រៀន​សរសេរ​អក្សរ​នៅ​លើ​ផ្ទះ។ RFA/Kim Peou

អង្គុយ​នៅ​មុខ​ផ្ទះ​ខ្ទម​ស្លឹក​ដែល​មាន​ទទឹង និង​បណ្ដោយ​ប្រហែល ២​ម៉ែត្រ​បួន​ជ្រុង ស្ត្រី​វ័យ​កណ្ដាល​ឈ្មោះ អ៊ុក ចាន់ណា អាយុ ៣៣​ឆ្នាំ មាន​មុខ​ស្រពោន បាន​រៀបរាប់​ប្រាប់​ថា កូន​ស្រី​របស់​គាត់ ២​នាក់ អាយុ​ជាង ១០​ឆ្នាំ បាន​ឈប់​រៀន​ថ្មីៗ​នេះ ដើម្បី​ជួយ​ស៊ីឈ្នួល​រើស​គ្រាប់​ស្វាយចន្ទី ក្រោយ​ពី​ជីវភាព​គ្រួសារ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​មួយ​រយៈ​ពេល​នេះ ដោយសារ​តែ​ឪពុក​ម្ដាយ​គ្មាន​ការងារ​ធ្វើ និង​បញ្ហា​ទំនិញ​ចេះ​តែ​ឡើង​ថ្លៃ។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា ៖ «ថ្លៃ​ទាំង​សព្វ សូម្បី​តែ​អង្ករ​ឡើង​មួយ​គីឡូក្រាម ២​ពាន់​រៀល​ហើយ នៅ​កូន​សុំ​ទិញ​សៀវភៅ និង​គ្រូ​សុំ​លុយ​អី​ទៅ។ ស្ដាយ​ណាស់​ពេល​ដែល​កូន​ឈប់​រៀន ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទ័ល​ហើយ។ ម៉ែ​ក៏​អត់ កូន​ក៏​អត់ មិន​អាច​យឹតយោង​គ្នា​បាន»

អ្នក​ភូមិ​ចំនួន ៣៦៥​គ្រួសារ​នៅ​ទី​នេះ សុទ្ធ​តែ​មាន​ជីវភាព​ដុនដាប ខ្លះ​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ជម្រះ​ស្មៅ រើស​គ្រាប់​ស្វាយចន្ទី ស៊ី​ឈ្នួល​នៅ​ចម្ការ​កៅស៊ូ និង​ខ្លះ​ទៀត​បាន​ធ្វើ​ចំណាក​ស្រុក​ដោយ​ទុក​កូន​ចោល។

នៅ​រដូវ​សំបូរ​ការងារ​ធ្វើ ជីវិត​អ្នក​ភូមិ​នៅ​ទី​នេះ​ហាក់​ដូច​ជា​រីក​ស្រស់​បន្តិច​ជាមួយ​នឹង​អាហារ​ទទួល​ទាន ដូច​ជា​ត្រី សាច់ និង​បន្លែ ប៉ុន្តែ​នៅ​រដូវ​គ្មាន​ការ​ធ្វើ អ្នក​ភូមិ​ខ្លះ​ដាច់​ស្បៀង។

គឹម ពៅ៖ បង​បុក​អំបិល​ធ្វើ​អ្វី​ហ្នឹង? អ៊ុក ចាន់ណា៖ បុក​អំបិល​ឲ្យ​កូន​ហូប​បាយ។ … ជួន​កាល​ដាច់​ខ្លាំង​រក​លុយ​មិន​បាន បាន​អំបិល ប៊ីចេង​ហ្នឹង​ហូប​ទៅ។

២៦-ឧសភា-២០១១៖ ក្មេង​ៗ និង​អ្នក​ភូមិ​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ RFA/Kim Peou

អ្នកស្រី នួន គាំ អាយុ ៤៧​ឆ្នាំ បាន​ឲ្យ​កូន​ប្រុស​ជំទង់ ២​នាក់​ឈប់​រៀន​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ជីវភាព​ដុនដាប ក្នុង​ចំណោម​កូន​ចំនួន ៥​នាក់​ក្នុង​បន្ទុក។

អ្នកស្រី​មាន​ប្រសាសន៍​ដោយ​សំឡេង​ក្ដុកក្ដួល​អំពី​ការ​ឈប់​រៀន​របស់​កូន​គាត់ ដើម្បី​ជួយ​រក​ប្រាក់​សម្រាល​គ្រួសារ ៖ «ខ្វះ​ខាត​លុយ ដូច្នេះ​ឈប់​ជួយ​រក​លុយ ជួយ​ម៉ែ ជួយ​បាញ់​កណ្តុរ ជួយ​រើស​ស្វាយចន្ទី។ បាញ់​កណ្ដុរ (សំឡេង​យំ) យក​ពន្លាត់​លក់​លក់។ កូន​សុទ្ធតែ​ប្រុស ខ្ញុំ​ចង់​​ឲ្យ​រៀន​ដល់​ថ្នាក់​ទី​១២ ឯណោះ តែ​មិន​បាន ខ្ញុំ​ទៅ​មិន​រួច»

ដូច​គ្នា​នេះ​ដែរ លោក ពុំ វណ្ណ អាយុ ៣៩​ឆ្នាំ បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​គ្រួសារ​របស់​លោក​រក​ប្រាក់​ចំណូល​បាន​ប្រហែល ៣​ម៉ឺន​រៀល ដោយសារ​តែ​ឲ្យ​កូន​ចំនួន ៣​នាក់​ឈប់​រៀន​ដើម្បី​ជួយ​រក​ប្រាក់ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ដើម្បី​ចិញ្ចឹម​កូន​ផ្សេងៗ​ទៀត​ឲ្យ​បាន​រៀន​សូត្រ​វែង​ឆ្ងាយ​នោះ។

លោក​បាន​រៀបរាប់​ដូច្នេះ ៖ «កូន​ខ្ញុំ​រៀន​ថ្នាក់​ទី​៧ ឈប់​អស់ ៣​នាក់​ហើយ ប៉ុន្តែ​នៅ ២​នាក់​នេះ រៀន​ថ្នាក់​ទី​៣ និង​ថ្នាក់​ទី​៤។ យើង​ខ្វះ​ជីវភាព យើង​អត់​ខ្លាំង»

គឹម ពៅ៖ ចុះ ២​នាក់​ទៀត​នេះ​មើល​ទៅ​នឹង​រៀន​ដល់​ថ្នាក់​ណា​បន្ត​ទៀត? ពុំ វណ្ណ៖ មិន​ទាន់​ហ៊ាន​ថា​ដែរ ពីព្រោះ​យើង​ខ្វះខាត​ដូច្នេះ មិន​ទុក​ចិត្ត​ដែរ។ ជួនកាល​ថ្នាក់​ទី​៥ ឬ ទី​៦ អី​ក៏​ខ្ញុំ​ឲ្យ​ឈប់​ដែរ ពីព្រោះ​យើង​ខ្វះខាត​យ៉ាង​នេះ។

មេ​ភូមិ​គិរីអណ្តែត លោក នូ ជួន បញ្ជាក់​ថា អ្នកស្រុក​នៅ​ទី​នេះ​បាន​ធ្លាក់​ខ្លួន​ក្រ​កាន់​តែ​ខ្លាំង​ដោយសារ​តែ​ពួកគេ​គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ។ អ្នក​ភូមិ​ត្រូវ​រស់​នៅ​ស៊ី​ឈ្នួល​គេ បាន​ព្រឹក​ខ្វះ​ល្ងាច ហើយ​នៅ​ពេល​ទំនិញ​ឡើង​ថ្លៃ ការ​ចំណាយ​លើ​ម្ហូប​អាហារ​កាន់​តែ​ខ្ពស់ បាន​នាំ​ឲ្យ​កម្រិត​ជីវភាព​កាន់​តែ​ធ្លាក់​ចុះ។

លោក​បន្ថែម​ទៀត​ថា គ្រូ​បង្រៀន​ស្ម័គ្រចិត្ត​នៅ​ក្នុង​ភូមិ​បាន​លា​ឈប់​បង្រៀន​អក្សរ​ដល់​ក្មេងៗ ដោយសារ​តែ​ប្រាក់​ឧបត្ថម្ភ​តិច​ពេក គឺ​មួយ​ខែ​ ៤​ម៉ឺន​រៀល ស្មើ​ប្រមាណ ១០​ដុល្លារ បាន​បណ្ដាល​ឲ្យ​គ្រូ​ស្ម័គ្រចិត្ត​រត់​ចោល​សិស្ស​ចូល​ទៅ​ស៊ី​ឈ្នួល​បេះ​ផ្លែ​ចន្ទី​ដែរ ដើម្បី​ចិញ្ចឹម​គ្រួសារ។

លោក​មេភូមិ នូ ជួន បញ្ជាក់​ថា ៖ «ខ្វះ​ណាស់! គិត​ថា ត្រី​ឆ្នាំ​មុន​មួយ​គីឡូក្រាម ៨​ពាន់ ទៅ ១​ម៉ឺន (រៀល) ឥឡូវ​នេះ​ឡើង ១៥.០០០ ទៅ ១៦.០០០​រៀល សាច់​ជ្រូក​វិញ​ឡើង​ជាង ២​ម៉ឺន (រៀល)។ សូម្បី​តែ​កូន​ខ្ញុំ​ក៏​ឈប់​ដែរ បើ​ប្រាក់​ខែ​មេ​ភូមិ​បាន​តែ​ត្រី ឬ​សាច់​ជ្រូក​មួយ​គីឡូ​អស់​ហើយ»

អ្នកគ្រូ សេង ដារាម បង្រៀន​ថ្នាក់​ទី​៥ នៃ​បឋមសិក្សា​ទ្រាល ថ្លែង​ថា មុន​ដំបូង​ក្មេង​ថ្នាក់​ទី​៦ បាន​ឈប់​រៀន ហើយ​ក្រោយ​មក​ទៀត​ក្មេង​រៀន​ថ្នាក់​ទី​៥ ក៏​បាន​បាត់​មុខ​ជា​បន្ត​បន្ទាប់។ អ្នក​គ្រូ​រអ៊ូ​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​ធំ​នៅ​តំបន់​នេះ។ ក្មេងៗ​បាន​ចាក​ចេញ​ពី​សាលារៀន​ទៅ​ស៊ី​ឈ្នួល​តាម​ឪពុក​ម្ដាយ​របស់​គេ​ជា​បន្ត​បន្ទាប់​មិន​ឈប់​ឈរ​ឡើយ​នៅ​ក្នុង​ឆ្នាំ​នេះ។

អ្នកគ្រូ​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «នេះ​គឺ​ជា​គ្រោះថ្នាក់​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​ក្មេង​បោះ​បង់​ចោល​ការ​សិក្សា ហើយ​ជីវភាព​ក្រីក្រ​នឹង​ឈាន​ទៅ​បន្ត​ទៀត ដោយសារ​តែ​គេ​មិន​បាន​រៀន​សូត្រ​ច្រើន។ ខ្ញុំ​អាណិត​ដល់​ពួកគេ បាន​ត្រឹមតែ​អាណិត​តែ​មិន​អាច​ជួយ​អ្វី​បាន»

របាយការណ៍​របស់​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ទំនិញ​​នៅ​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ជិត​មក​ដល់​ជិត ៤% ហើយ​មក​ដល់​ពេល​នេះ ជា​ពិសេស​តម្លៃ​ប្រេង​សាំង និង​ម្ហូប​អាហារ។ សាច់​ជ្រូក សាច់​មាន់ សាច់​ត្រី និង​ប្រភេទ​អាហារ​ផ្សេង​ទៀត បាន​កើន​តម្លៃ​ចន្លោះ​ពី ៥​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់។

ទាក់ទង​ទៅ​នឹង​រឿង​នេះ មន្ត្រី​ក្រសួង​អប់រំ​បាន​រុញ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​ការ​ផ្ដល់​អត្ថាធិប្បាយ​ឲ្យ​ដឹង ហើយ​នៅ​ទី​បំផុត​អ្នកស្រី ទន់ សាអ៊ីម អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​អំពី​របាយការណ៍​នៃ​ការ​លះបង់​ការ​សិក្សា​របស់​ក្មេងៗ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បដិសេធ​ថា អត្រា​កូន​សិស្ស​ដែល​លះបង់​ការ​សិក្សា​វា​មិន​មែន​ដោយសារ​តែ​ទំនិញ​ឡើង​ថ្លៃ និង​ភាព​ក្រីក្រ​នោះ​ទេ។

អ្នកស្រី​បន្ត​ថា ក្មេងៗ​ភាគ​ច្រើន​បាន​លះបង់​ការ​សិក្សា​ចោល ដោយសារ​តែ​គេ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ដែល​រក​ស៊ី​ចល័ត​ពី​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត ៖ «អ្នក​រស់​នៅ​ទី​ជនបទ​ឥឡូវ​មិន​មាន​ជីវភាព​លំបាក​ដល់​ថ្នាក់​អត់​មាន​ប្រាក់​ឲ្យ​កូន​ទៅ​សាលា​នោះ​ទេ។ ម្យ៉ាង​នៅ​សាលា​រៀន​យើង​មិន​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់ អា​ហ្នឹង​ជា​ការ​សំខាន់»

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​មាន​ផែនការ​ឧបត្ថម្ភ​ជា​ច្រើន​ដល់​ក្រុម​គ្រួសារ​អ្នក​ក្រីក្រ។

អ្នកស្រី សេង ចាន់ថូ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទ្រាល​វិញ មាន​ប្រសាសន៍​ថា អ្នកស្រី​ក៏​បាន​ឮ​ដូច្នេះ​ដែរ ប៉ុន្តែ​ជំនួយ​នោះ​មិន​ទាន់​ឃើញ​ធ្លាក់​មក​ទេ ៖ «អត់​មាន។ ដូច​ថា ឆ្នាំ​នេះ​ខ្ញុំ​ទាមទារ​លុយ​ដឹក​ជញ្ជូន​ស្ត្រី កុមារ​ទៅ​ពេទ្យ គេ​ឲ្យ​ខ្ញុំ​បាន ២០០​ដុល្លារ​មួយ​ឆ្នាំ ហើយ​អ្នក​ក្រ​យើង​មាន​ដល់​ជាង​មួយ​ពាន់​នាក់ ដឹក​តែ ១០​នាក់​អស់​ហើយ អត់​មាន​ទេ។ លុយ​ដែល​ត្រូវ​ជួយ​ក្មេងៗ កាល​ពី​ឆ្នាំ​មុនៗ យើង​អាច​ដើរ​សុំ​អង្គការ​ទិញ​សៀវភៅ​អី ប៉ុន្តែ​ឆ្នាំ​នេះ​ដាច់​សោះ​តែម្តង...»

ប្រភព​ពី​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​ថា អត្រា​អ្នក​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ២៦% បច្ចុប្បន្ន។

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​ពន្យល់​ថា នៅ​ពេល​ដែល​ទំនិញ​ឡើង​ថ្លៃ អ្នក​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​អ្នក​រស់​នៅ​លើ​បន្ទាត់​នៃ​ភាព​ក្រីក្រ​បន្តិច ដែល​មាន​ចំនួន​មនុស្ស​រាប់​លាន​នាក់​ក្នុង​ផ្ទៃ​ប្រទេស ជា​អ្នក​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ ហើយ​ក្មេងៗ​នៃ​ក្រុម​គ្រួសារ​អ្នក​ក្រ​ទាំង​នោះ​ដែល​កំពុង​តែ​លះបង់​ការ​សិក្សា​ជា​បន្ត​បន្ទាប់។

ថ្វី​បើ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ដដែល​ទស្សន៍ទាយ​ថា តម្លៃ​ទំនិញ​នឹង​មិន​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​រឹត​តែ​បន្ត​ឡើង​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ។

ចំណែក​អ្នក​ភូមិ​នៅ​ភូមិ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​វិញ បាន​ស្រមៃ​ថា ពួកគេ​នឹង​មាន​ការ​ជួយ​ជ្រោមជ្រែង​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ធ្វើ​ជា​ប្រចាំ ដើម្បី​បាន​ប្រាក់​ទិញ​អាហារ និង​ទប់ទល់​មិន​ឲ្យ​មាន​ការ​លះបង់​ការ​សិក្សា​របស់​កូន​ចៅ៕

ស្តាប់សំឡេង

 

ដោយ គឹម ពៅ
2011-05-31
​វិទ្យុ​អាស៊ីសេរី