ដំណឹងជ្រើសរើសបុគ្គលិក
សម្ព័នអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (ស.អ.ស.ក) ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្ដរជាតិ ដែលមានសមាជិក ៥០ អង្គការ មានបេសកកម្ម ធ្វើការតស៊ូមតិដើម្បីសិទ្ធិកុមារ ក្នុងប្រទេសកម្ពុជា និងធានា អោយមានការគាំទ្រអនុសញ្ញាស្ដីពីសិទ្ធិកុមារ តាមរយៈ ការតាមដានការអនុវត្ដការសហប្រតិបត្ដការ ជាមួយ អង្គការ សមាជិក និងភ្ជាប់បណ្ដាញការងារជាមួយទីភ្នាក់ងារដែលពាក់ព័ន្ធ។ ស.អ.ស.ក ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកសន្ដិសុខ ពេលថ្ងៃ ១នាក់។
១. ការទទួលខុសត្រូវ
- ជាអ្នករក្សាសន្ដិសុខប្រចាំលេខាធិការដ្ឋាន ស.អ.ស.ក ចាប់ពីម៉ោង ១៤:០០ រសៀល ដល់ម៉ោង ២០:០០ យប់ រៀងរាល់ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងប្រចាំការ២៤ម៉ោង នៅថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ ក្នុងមួយសប្ដាហ៍។
- ថែរក្សាទ្រព្យសម្បត្ដិ ចលនៈវត្ថុ និងអចលនៈវត្ថុរបស់ ស.អ.ស.ក និងរបស់បុគ្គលិក ឬភ្ញៀវដែលមកទំនាក់ទំនងការងារ ជាមួយ ស.អ.ស.ក ដូចជាម៉ូតូ កង់ រថយន្ដ* ដែលចតទុកក្នុង ឬក្រៅបរិវេណលេខាធិការដ្ឋានជៀសវាងការបាត់បង់
- ថែរក្សា និងផ្ដួចផ្ដើមក្នុងការធ្វើសំណើសុំជួសជុល ឬជួយជួសជុលក្នុងលក្ខណៈសមស្រប នូវទ្រព្យសម្បត្ដិ ចលនៈវត្ថុ និង អចលនៈវត្ថុរបស់លេខាធិការដ្ឋាន
- ជួយធ្វើអនាម័យក្នុងបរិវេណលេខាធិការដ្ឋាន និងស្រោចដំណាំ ថែសួន
- ចែកចាយលិខិត និងឯកសារផ្សេងៗ
- និងជួយសម្រួលកិច្ចការផ្សេងៗទៀត ប្រសិនបើចាំបាច់
២. លក្ខខ័ណ្ឌជ្រើសរើស
- មានកំរិតវប្បធម៌យ៉ាងហោចរៀនចប់ថ្នាក់ទី ៩ ថ្មី
- មានឆន្ទៈធ្វើការងារ មានភាពហ្មត់ចត់ និងមានភាពស្មោះត្រង់
- មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ
- គ្មានប្រវត្ដិក្នុងការរំលោភបំពានលើកុមារ និងចូលរួមក្នុងការប្រឆាំងនឹងការរំលោភបំពានលើកុមារ
បេក្ខជនដែលមានចំណាប់់អារម្មណ៍ អាចដាក់ប្រវត្ដិរូបសង្ខេប (CV) និងភ្ជាប់ឯកសារដែលពាក់ព័ន្ធ ព្រមទាំង រូបថត (៤ x ៦) មក ស.អ.ស.ក ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៨A ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៥ល្ងាច។ ស.អ.ស.ក នឹងពុំពិចារណា ចំពោះពាក្យស្នើសុំ បំរើការងារដែលផ្ញើតាមរយៈ Email ឡើយ។ ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៨៨២ ៤១២ ឬ ០៧៧ ៧៦៧ ៨៩៩
JOB ANNOUNCEMENT








