Khmer (Cambodia)

អង្គការ​សមាជិក​របស់​ ស.អ.ស.ក

ម្ចាស់ជំនួយ
Please wait while JT SlideShow is loading images...
Plan International CambodiaSave the Children Australia
Visitor Counter

StatCounter - Free Web Tracker and Counter

counter on myspace

Online user

free counters

Subscribe News via Email

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

Job Announcement

មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ


ភ្នំពេញ៖ មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ លើក​ទី១ នៅ​កម្ពុជា ត្រូវបាន​បើកសម្ពោធ​ក្រោម​អធិបតីភាព លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៦មេសា​នេះ។

លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​ថា & [ … ]

 

NGOCRC on National Radio

សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការធានាឲ្យមានសិទ្ធិកុមារនៅក្នុងរបៀបវារៈអាស៊ាន

សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការធានាឲ្យមានសិទ្ធិកុមារនៅក្នុងរបៀបវារៈអាស៊ាន

សិក្ខាសាលា​ពិគ្រោះយោបល់ថ្នាក់ជាតិរបស់​កុមារ​ ស្តីពី ស្តាប់កុមារដើម្បីកុមារ នៅក្នុងសហគមន៍អាស៊ាន

 

កុមារ​ដែល​ផ្ញើ​ជីវិត​នៅតាម​គំនរ​សំរាម

*កុមារ​មិនតិចជាង២៥នាក់ នៅ​គំនរ​សំរាម​មិនបាន​ចូលរៀន

ព្រះសីហនុ៖បើ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ចេញពី​ក្រុងព្រះសីហនុ​មាន​ចម្ងាយ​ប្រហែល​ជាមួយ​គីឡូ​ម៉ែត​ដល់​កន្លែង​បញ្ជរ​បង់ប្រាក់​អូរ​ឧកញ៉ា​ហេង ក្រឡេកមើល​ទៅខាង​ធ្វេ​ង​ដៃ គេ​សង្កេតឃើញ​មានផ្សែងហុយៗទាំងយប់​ទាំង​ថ្ងៃ។ទីនោះ​គឺជា​ទីលាន​ចាក់សំរាម​ថ្មី​របស់​ខេត្ត​ព្រះសីហនុ។

អាន​អត្ថបទ​ទាំងស្រុង...

 

កុមារ​មកពី១៩រាជធានី-ខេត្ត​ចូលរួម​ស្វែងយល់​ពី​អាស៊ាន​និង​លើក​ពី​បញ្ហា​ប្រឈម

ភ្នំពេញ៖ កុមារ​ជាង៤០នាក់​មកពី១៩រាជធានី-ខេត្ត បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​របស់​កុមារ​ក្រោម​ប្រធានបទ “ស្តាប់​កុមារ​ដើម្បី​កុមារ​នៅក្នុង​សហគមន៍​អាស៊ាន”រយៈពេល​ពីរ​ថ្ងៃ​ផ្តើម​ពីថ្ងៃ១ដល់១៨ មីនា ឆ្នាំ២០១២ នៅ​សណ្ឋាគារ​អ៊ី​ម​ភើ​រៀល។

អាន​អត្ថបទ​ទាំងស្រុង...

 

ពិធីសារ​បន្ថែម​លើ​សន្ធិសញ្ញា​ស្តីពី​សិទ្ធិ​កុមារ

ជា​លើកដំបូង និង​ក្នុង​រយៈពេល​ជាង២០ឆ្នាំ​មកហើយ បន្ទាប់ពី​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​សិទ្ធិ​កុមារ កុមារ​ត្រូវ​បានផ្តល់​លទ្ធភាព​ទទួលបាន​យុត្ត​ធម៌​កម្រិត​អន្តរជាតិ​តាមរយៈ​នីតិវិធី​បណ្តឹង​ដែល​បានអនុម័ត​នាពេលថ្មីៗនេះ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ពី​ទីក្រុង​ហ្សឺ​ណែវ។

អាន​អត្ថបទ​ទាំងស្រុង...

 

ARO Regional programme on Civil Society - e-Newsletter Issue ONE

អាន​អត្ថបទ​ទាំងស្រុង...

 

ការប្រើ​អំពើហិង្សា​លើ​កុមារ​និង​សិទ្ធិ​ទទួលបាន​នូវ​យុត្តិធម៌​ផ្នែក​ច្បាប់​សម្រាប់​កុមារ​នឹង​ជជែក​នៅក្នុង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន

ភ្នំពេញ៖បញ្ហា​កុមារ​ដែល​នឹងត្រូវ​យកមក​ជជែក​នៅ​ក្នុង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន ឬ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នោះ មាន​បញ្ហាធំៗ ពីរ គឺ​ការប្រើ​អំពើហិង្សា​លើ​កុមារ និង សិទ្ធិ​ទទួលបាន​នូវ​យុត្តិធម៌​សម្រាប់​កុមារ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​និង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ក៏ដូចជា​ក្នុង ក្របខណ្ឌ​អាស៊ាន។

អាន​អត្ថបទ​ទាំងស្រុង...

 

អង្គការ​សង្គម​ស៊ីវិល​ចង់អោយ “សិទ្ធិ​កុមារ”មាននៅ​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន

ភ្នំពេញ៖ អ្នកចូលរួម​មកពី​អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​បណ្តាញ​របស់​ស​ម្ព​ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ (NGOCRC) និង​សម្ព​ន្ធោះ​អង្គការ​នានា​ដែល​ធ្វើការ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ លើ​វិស័យ​នានា​ប្រមាណ៧០នាក់ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ការធានា​អោយមាន​សិទ្ធិ​កុមារ នៅក្នុង​របៀបវារៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១២ នៅ​សណ្ឋាគារ អ៊ី​ម​ភើ​រៀល។

អាន​អត្ថបទ​ទាំងស្រុង...

 

NGOs call on States to ratify the UN complaints procedure on children’s rights

 

តំណាង​កុមារ​កម្ពុជា​ពីររូប​ជាប់ឆ្នោត​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ស្រីលង្កា

ភ្នំពេញ៖ថ្នាក់ដឹកនាំ​បណ្តា​កុមារ​អ្នកតស៊ូ​មតិ​ចំនួន​ពីររូប​ត្រូវ បាន​បោះឆ្នោត​ជាប់​ជា​តំណាង​កុមារ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ស្រីលង្កា ស្តីពី “ការដាក់បញ្ចូល​កុមារ​ក្នុង​កិច្ចការពារ​របស់​ពួកគេ”ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងែ​ទី២៦ ខែមេសា ឆ្នាំ២០១២ខាងមុខ។

អាន​អត្ថបទ​ទាំងស្រុង...

 

តំណាង​កុមារ​កម្ពុជា២រូប​ជាប់ឆ្នោត​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាលនៅ​ប្រទេស​សិរី​លង្កា

ថ្នាក់ដឹកនាំ​ក្លឹប​កុមារមកពី១១រាជធានី-ខេត្ដជួបជុំ​ជ្រើសរើស​ថ្នាក់ដឹកនាំ​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ

ភ្នំពេញ          ថ្នាក់ដឹកនាំ​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ​ចំនួន​ពីររូប​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​តំណាង​កុមារ​ប្រទេស​កម្ពុជាទៅ​ចូលរួម​ក្នុងវគ្គ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​សិរី​លង្កាស្ដីពី“ការដាក់បញ្ចូល​កុមារ​ក្នុង​កិច្ចការពារ​របស់​ពួកគេ”ដែល​នឹង​ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​ថ្ងៃទី២-៦ខែមេសា​ឆ្នាំ២០១២ខាងមុខ។ការបោះឆ្នោត​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី១របស់​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ​ប្រចាំ១១រាជធានី-ខេត្ដដែល​ហៅ​កាត់​ថា“ខេន”CANកាលពី​ថ្ងៃទី១៣-១៤ខែកុម្ភៈឆ្នាំ២០១២កន្លងទៅថ្មីៗនេះ។   ការបោះឆ្នោត​បានប្រ​ព្រឹ​ត្ដទៅ​តាមបែប​ប្រជាធិបតេយ្យ​ដោយ​មានការ​ឈរឈ្មោះ​ពី​តំណាង​ប្រធាន​ក្លឹប​កុមារ​មកពី៩រាជធានី-ខេត្ដនៃ​បណ្ដាញ​កុមារអ្នកតស៊ូ​មតិ​ទាំង១១រាជធានី-ខេត្ដ។ការបោះឆ្នោត​នេះក៏​ជាការ​ជ្រើសរើស​ថ្នាក់ដឹកនាំ៣រូប​សម្រាប់​ដឹកនាំ​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ​ផងដែរ។

អាន​អត្ថបទ​ទាំងស្រុង...

 

khmer-unicode

Bamboo Shoots Document


បញ្ចាំង​ព័ត៌មាន

មន្ត្រី​រដ្ឋាភិបាល​​កម្ពុជា​​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​​ធ្វើ​ការ​ពាក់​ព័ន្ធ​ជាមួយ​​ពលកម្ម កុមារ​​​បាន​ប្ដេជ្ញា​ចិត្ត​​នៅ​ថ្ងៃ​សុក្រ​នេះ​ថា នឹង​​រួម​គ្នា​លុបបំបាត់​​​នូវ​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​​​​ទាក់​ទង​ពលកម្ម​កុមារ​​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៦​។

ការ​អះអាង​នេះ​ធ្វើ​ឡើង​​​នៅ​ក្នុង​សន្និសីទ​ការ​សែត​មួយ​កាល​ពី​ព្រឹក​មិញ​នៅ​ក្រសួង​ព័ត៌មាន​​ ដឹកនាំ​ដោយ​ឯកឧត្ដម ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន សហការ​ជា​មួយ អង្គការ​ពលកម្ម​អន្តរជាតិ ILO ​និយោជក​កម្មករ ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​​មួយ​ចំនួន​ទៀត

ឯកឧត្ដម ខៀវ កាញារីទ្ធ ​បាន​ថ្លែង​​ថា ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​លើក​កុមារ​គឺ​ជា​បញ្ហា​ស្មុគស្មាញ។ ​​​​បញ្ហា​នេះបណ្ដាល​មក​ពី​ភាព​ក្រីក្រ​និង​ទំនៀមទម្លាប់​ប្រជាជន​ខ្មែរ​យើង​​​និយម​ប្រើ​កូន​ឲ្យ​ជួយ​ធ្វើ​ការងារ ​និងការអប់រំ​នៅ​មាន​កម្រិត។

ឯកឧត្ដម​បញ្ជាក់​ថា​ ដើម្បី​កាត់​បន្ថយ​​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​លើក​កុមារ​នេះ​ គឺ​ទាមទារ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​សហការ​ទាំង​អស់​គ្នា ជា​ពិសេស​ស្ថាប័ន​សារព័ត៌មាន ព្រោះ​សារព័ត៌មាន​គឺ​ជា​​អ្នក​បញ្ជូន​សារ​​ដល់​តំបន់​គោលដៅ។

មន្ត្រី​​អង្គការ​​ពលកម្ម​អន្តរជាតិ ILO ​លើក​ឡើង​ថា នៅ​ឆ្នាំ​២០០២ ប្រទេស​កម្ពុជា​មាន​​កុមារ​ធ្វើ​ការ​ចំនួន​៣,១០០,០០០​​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​​មិន​ទាន់​​មាន​ចំនួន​ពិត​ប្រាកដ​នៃ​ពលកម្ម​លើ​កុមារ​នេះ​ទេ។ មន្ត្រី​ដដែល​​បង្ហាញ​ថា ILO​នឹង​ចាប់​ផ្ដើម​គម្រោង​សិក្សា​ចំនួន​​ពលកម្ម​កុមារ​នេះ​ចាប់​ខែ មិថុនា ឆ្នាំ​២០១១ និង​បញ្ចប់​វិញ​​នៅ​ខែកក្កដា ឆ្នាំ២០១២ ហើយ​​ដើម្បី​សម្រេច​គម្រោង​នេះ ​​ប្រទេស​កម្ពុជា​ត្រូវ​ការ​​ថវិកាប្រមាណ​​១០០លាន​ដុល្លារ។

លោក ​​អាត ធន់ ប្រធាន​សហជីព​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ ​ពេល​បច្ចុប្បន្ន​នេះ​នៅ​តាម​រោងចក្រ​មិន​មាន​កុមារ​ធ្វើ​ការ​នោះ​ទេ។ ប៉ុន្តែ​​បើ​សម្លឹង​មើល​តាម​សិប្បកម្ម​មួយ​ចំនួន​វិញ​ដូច​ជា​សិប្បកម្ម​ឡឥដ្ឋ​ជា​ដើម នៅ​តែ​មាន​កុមារ​ធ្វើ​ការ​ងារ​ធ្ងន់​ដដែល។
លោក​​បញ្ជាក់​ថា “​ដើម្បី​កាត់​បន្ថយ​ពលកម្ម​លើ​កុមារ​នេះ​បាន​លុះត្រាតែ ទាំង​រដ្ឋាភិបាល ទាំង​និយោជក ទាំង​សង្គម​ស៊ីវិល ត្រូវ​សហការ​គ្នា​ជា​ដាច់​ខាត​ក្នុង​ការ​ទប់ស្កាត់​​​បញ្ហា​នេះ“​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ បច្ចុប្បន្ន​នេះ​​​​​ រដ្ឋាភិបាល​និង​អង្គការ​​​សង្គម​ស៊ីវិល​បាន​​បង្ហាញ​ថា​ យ៉ាងហោច​ណាស់​មាន​ខេត្ត​ចំនួន​​​ពីរ​ប៉ុណ្ណោះ​​ដែល​កំពុង​​​ប្ដេជ្ញា​ចិត្ត​លុប​បំបាត់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​​លើ​ពលកម្ម​​កុមារ​​​​រួម​មានខេត្តកំពត និងខេត្តកែប។ ​ ​​​ខេត្ត​ទាំង​ពីរ​នេះ​ក៏​​ជា​ខេត្ត​​​​ធ្លាប់​មាន​ប្រវត្តិ​​ជាប់​ពាក់​ព័ន្ធ​នឹង​កុមារ​​​ធ្វើ​ការងារ​​ក្នុង​សិប្បកម្ម​​ស្រែ​អំបិល​ច្រើន​ជាង​គេ​ផង​ដែរ​៕

( ដកស្រង់ពីគេហទំព័រ Sabay )