Announcement
ដំណឹងជ្រើសរើសបុគ្គលិក ផ្នែកសន្ដិសុខ
សម្ព័នអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (ស.អ.ស.ក) ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្ដរជាតិ ដែលមានសមាជិក ៥០ អង្គការ មានបេសកកម្ម ធ្វើការតស៊ូមតិដើម្បីសិទ្ធិកុមារ ក្នុងប្រទេសកម្ពុជា និងធានា អោយមានការគាំទ្រអនុសញ្ញាស្ដីពីសិទ្ធិកុមារ តាមរយៈ ការតាមដានការអនុវត្ដការសហប្រតិបត្ដការ ជាមួយ អង្គការ សមាជិក និងភ្ជាប់បណ្ដាញការងារជាមួយទីភ្នាក់ងារដែលពាក់ព័ន្ធ។ ស.អ.ស.ក ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកសន្ដិសុខ ពេលថ្ងៃ ១នាក់។
សិស្សសាលារងគ្រោះដោយអំពើចាប់រំលោភនៅសៀមរាបមិនហ៊ានទៅរៀនសិស្សសាលាប្រុសស្រីនៃវិទ្យាល័យកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ចំនួន៦នាក់ កំពុងភ័យខ្លាចមិនហ៊ានវិលត្រឡប់ចូលទៅរៀនវិញទេ បន្ទាប់ពីពួកគេបានជួបប្រទះហេតុការណ៍មួយដែលបុរសម្នាក់បានចាប់រំលោភផ្លូវភេទ និងបានប្រើអំពើហិង្សា។
បណ្តុះបណ្តាលនគរបាលមួលដ្ឋានពង្រឹងកិច្ចការពារកុមារនិងជនងាយរងគ្រោះខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៥ ធ្នូ កន្លងមកនេះ នៅស្នងការដ្ឋាននគរបាលខេត្ត មានបើកវគ្គបណ្តុះបណ្តាលនគរបាលមូលដ្ឋានស្តីពីការអនុវត្តច្បាប់ពង្រឹងកិច្ចការពារកុមារនិងជនងាយរងគ្រោះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីស៊ុន រ៉ូ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។ ចួលរួមក្នុងពិធីនោះមានលោកឧត្តមសេនីយ៍ត្រីតាក វណ្ណថា ស្នងការនគរបាលខេត្ត និងលោក សរ ដារុន តំណាងគម្រោងលាប (LEAP) ក្រសួងមហាផ្ទៃនិងមានសិក្ខាកាមចួលរួមចំនួន៥០នាក់ដែលត្រូវសិក្សារយៈពេល៥ថ្ងៃ។
ការអប់រំស្ត្រីអំពីសុខភាពជួយបន្ថយអត្រាមរណភាពភ្នំពេញ៖ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយអត្រាមរណៈរបស់មាតាក្នុងប្រទេសកម្ពុជានិងដើម្បីបំពេញតាមគោលដៅសម្រាប់ការអភិវឌ្ឍសហស្សវត្សរ៍លើកទី៥ របស់កម្ពុជានោះ យុទ្ធនាការផ្សព្វផ្សាយចំណេះដឹងសាធារណៈរបស់រដ្ឋាភិបាលថ្មីមួយគឺផ្តោតលើការអប់រំស្ត្រី អំពីសារៈសំខាន់នៃការទទួលការព្យាបាលក្នុងពេលមាតាពពោះ។
ឆ្អែតឆ្អន់នឹងជីវិតជាអ្នកសុំទានលើទឹកដី រៀតណាម បន្តវេនគ្នាពីកូនដល់ចៅហូជីមិញ៊ស្វាយរៀងៈ ១១ឆ្នាំមកហើយក្នុងដំណើរសុំទាននៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញក្មេងប្រុសវ័យ១៤ឆ្នាំសុខ សាង នៅតែពឹងផ្អែកទៅលើកាយវិការក្រោមស្នាមញញឹមដែលបង្គប់នូវភាពទុក្ខព្រួយរបស់គេដដែលខណៈរូបគេត្រាច់ចរតាមផ្សារធំៗនៅរៀតណាម តាំងពីព្រលឹមទល់ព្រលប់ក្នុងការស្វែងរកក្តីសន្តោសពីសាធារណជន ដែលជួនទៅក៏មានសំណាងល្អហើយ ជួនកាលក៏អត់សំណាង។
ប៉េអឹមសង្គ្រោះក្មេងស្រីពីក្រុមហ៊ុនរើសពលករភ្នំពេញ៖ ក្មេងស្រីក្រោមអាយុ៥នាក់ក្នុងចំណោមស្រី្តចំនួន២៦នាក់ត្រូវបានជួយសង្គ្រោះពីក្រុមហ៊ុនជ្រើសរើសពលករដោយកងរាជអាវុធហត្ថរាជធានីនិងកងរាជអាវុហត្តខណ្ឌសហការជាមួយអង្គការក្រៅរដ្ឋាភិបាល កាលពីលា្ងចម្សិលមិញក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក គិត សុផល មេបញ្ជាការកងរាអាវុធហត្ថខណ្ឌសែនសុខបានថ្លែងពីម្សិលមិញថា យើងបានជួយសង្គ្រោះមនុស្សចំនួន២៦នាក់ ក្នុងនោះមាន៥នាក់ជាក្មេងស្រីក្រោមអាយុដែលមានអាយុពី១៣ទៅ១៧ឆ្នាំពីក្រុមហ៊ុនជ្រើសរើសពលករCentury Cambodia Manpower Company.
|
ផ្សព្វផ្សាយនិងបញ្ជ្រាបការអនុវត្តន៍សិទ្ធិកុមារ និងការចួលរួមរបស់កុមារដល់មន្ត្រីរដ្ឋបាលនិងអាជ្ញាធរមួលដា្ឋន![]() ភ្នំពេញ៖ គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGOCRC) និងអង្គការភ្លែនអន្តរជាតិ (Plan) បានសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពីការតាមដានការអនុវត្តន៍អនុសញ្ញាសិទ្ធិកុមារ និងការចួលរួមរបស់កុមារក្នុងគោលបំណងពិភាក្សាបន្ថែម និងបញ្ជ្រាបការអនុវត្តន៍សិទ្ធិកុ [ … ] បណ្តាញកុមារអ្នកតស៊ូមតិមកពី១១រាជធានី-ខេត្តជួបជុំគ្នារាយការណ៍ពីសមិទ្ធផលនិងបញ្ហារបស់កុមារ![]() ពោធិ៍សាត់៖ កុមារជាង៣០នាក់នៃបណ្តាញកុមារអ្នកតស៊ូមតិថ្នាក់ជាតិមកពី១១រាជធានីខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងតំណាងអង្គការភ្លែន លីកា ស្កេប NGOCRC បានជួបជុំគ្នានៅក្នុងមហាសន្និបាតប្រចាំឆ្នាំ២០១១ របស់បណ្តាញកុមារអ្នកតស៊ូមតិ ដើម្បីរាយការណ៍ពីលទ្ធផលការងារ បញ្ហាប្រឈម និងពិភាក្សាស្វ [ … ] ប្រវត្តិក្មេងស្រីទាសករផ្លូវភេទនៅតំបន់ស្វាយប៉ាកកាលពីពេលថ្មីៗនេះ អ្នកស្រី សារ៉ា ស៊ីដណ័រ (Sara Sidner) អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិរបស់ស្ថានីយទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) បានផ្សព្វផ្សាយរបាយការណ៍មួយស្ដីពីការជួញដូរផ្លូវភេទលើកុមារកម្ពុជា។ របាយការណ៍ធ្វើឡើងបន្ទាប់ពីអ្នកស្រីបានធ្វើដំណើរទៅប្រទេសកម្ពុជា និងបានតាមដានប្រវត្តិរឿងរ៉ាវរបស់ក្មេងស្រី ដែលជាអតីតទាសករផ្លូវភេទនៅស្វាយប៉ាក ជាយក្រុងភ្នំពេញ។
កម្ពុជាប្តេជ្ញាលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារភ្នំពេញ៖ ក្រសួងកិច្ចការនារី និងអង្គការពាក់ព័ន្ធ ប្តេជ្ញាលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាទៅលើស្ត្រី និងកុមារ និងបង្កើនភាគរយនៃប្រជាពលរដ្ឋអោយយល់ដឹងពីអំពើហិង្សាលើស្ត្រីអោយបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០១៥ តាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
Cambodia’s draft law on NGOs deserves further review – UN expert![]() Surya P. Subedi, Special Rapporteur on the Situation of Human Rights in Cambodia 28 September 2011 – An independent United Nations human rights expert today urged the Cambodian Government to carefully review a draft law that may hamper the work of non-governmental organizations (NGOs) in the South- [ … ] |





























































