Khmer (Cambodia)
HOME ព័ត៌មាន ព័ត៌មានថ្មីៗ Latest News បណា្ដញកុមារ​អ្នកតស៊ូ​មតិ​អំពាវ​នាវការ​ចូលរួម​ពីអាជ្ញាធរ​ និងប្រជាពលរដ្ឋ
ម្ចាស់ជំនួយ
Please wait while JT SlideShow is loading images...
Plan International CambodiaSave the Children Australia
Visitor Counter

StatCounter - Free Web Tracker and Counter

counter on myspace

Online user

free counters

Subscribe News via Email

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

បណា្ដញកុមារ​អ្នកតស៊ូ​មតិ​អំពាវ​នាវការ​ចូលរួម​ពីអាជ្ញាធរ​ និងប្រជាពលរដ្ឋ

 CAN_Appeal_for_Participationភ្នំពេញៈ ថ្លែង​ក្នុង​សន្និសីទ​កាសែតស្ដីពី ”ការចូលរួម​របស់កុមារ និង​អភិបាល​កិច្ចល្អ” កាល​ពីល្ងាច​ថ្ងៃទី ៣០ខែធ្នូនេះ តំណាង​បណ្ដាញ​កុមារ​អ្នក តស៊ូមតិ​បានធ្វើការអំពាវនាវដល់ អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​ចលនាកុមារ​ដែលកំពុង​បំពេញបេសកម្មផ្សព្វផ្សាយ​ដល់​សាធារណជន និងរាជរដ្ឋាភិបាល​យល់ដឹងអំពី​ការចួលរួមរបស់​កុមារនៅ​ក្នុង​ការ​សម្រេចចិត្ដ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បីលើក​កម្ពស់​សិទ្ធិ​កុមារ។

យុវជន ឆន សូវៀត អនុប្រធាន​ក្រុមគាំទ្រកុមារនៃគណៈកម្មាធិការ​អង្គការមិនមែន រដ្ឋាភិបាលដើម្បី​សិទ្ធិ​កុមារ​បាន​និយាយថា​បណ្ដាញ​កុមារអ្នក​តស៊ូមតិ​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ៩ខែ វិច្ឆិកា ឆ្នាំ២០០៣ ដោយ​គណៈកម្មាធិការ​អង្គការមិនមែន​រដ្ឋាភិបាល​ដើម្បីសិទ្ធិកុមារ​ក្រោមគំនិត​ផ្ដួចផ្ដើម​របស់ក្រុមកុមារ​ចំនួន ៥ ក្លឹប។ គោលបំណង​របស់បណ្ដាញ​កុមារអ្នក​តស៊ូមតិគឺ ដើម្បីរួមគ្នា​លើកកម្ពស់​ការយល់​ដឹងស្ដីពី​ការអនុវត្ដន៏អនុសញ្ញា​ស្ដីពីសិទ្ធិកុមារ និងជំរុញឱ្យ មានការ​ចូលរួម​របស់កុមារ​នៅគ្រប់កម្រិត។ បណ្ដាញនេះធ្វើការ​ប្រឹងប្រែង​ដើម្បីឱ្យ​មានការអនុវត្ដន៏​សិទ្ធិកុមារ​តាមរយៈ​ការតស៊ូមតិលើសិទ្ធិកុមារ។

បណ្ដាញនេះក៏តាមដានការអនុវត្ដន៏អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដីពីកុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅតាម​សហគមន៏។ ដូច្នេះ​ដើម្បីអនុវត្ដ​គោលបំណង​នោះបាន​លុះត្រាតែ​មានការ​ចូលរួម និង​ផ្ដល់​លទ្ធភាព​ពីបណ្ដាអង្គការសំខាន់​អាជ្ញាធរ​មូលដ្ឋាន រួមទាំងរាជរដ្ឋាភិបាលផងដែរ។

យុវជន ឆន សូវៀន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ​បណ្ដាញកុមារ​អ្នកតស៊ួមតិ មាន​ការរីករាល​ដាលយ៉ាងខ្លំាង រហូតបង្កើតបានក្លឹបកុមារចំនួន២៨១ក្លឹប និងក្នុងសហគមន៏ ១១​ខេត្ដរាជធានី​ដូចជា ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ សៀមរាប បាត់ដំបង ពោធិសាត់ រតនគិរី ខេត្ដព្រះសីហនុ។

ចំណែក​សកម្មភាព​ដែលបណ្ដាញ​កុមារអ្នកតស៊ូមតិ​សម្រេច​បានកន្លង​មកនេះការរៀបចំ​សន្និបាត​ប្រចំាឆ្នាំ​ចូលរួម​ប្រជុំលើ​សេចក្ដី​ព្រាង​របាយការណ៏​លើកទី២ និងលើកទី៣ របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការអនុវត្ត​​សិទ្ធិ​កុមារ​​នៅ​កម្ពុជា។ ចូលរួមរៀបចំទិវាកុមារ​អន្ដរជាតិ ១មិថុនា និង​ចូលជា​សមាជិក​គណៈកម្មាធិការ​អាជ្ញាធរ​កណ្ដាលស្មុំកូនអន្ដរប្រទេស និង​ចូលរួមក្នុង​ចលនាជា​ច្រើនទៀត​ដែល​ធ្វើឡើង​ដើម្បីការពារ​សិទ្ធិ និង​ផលប្រយោជន៏​របស់កុមារ។

ទន្ទឹមនោះ​បណ្ដាញកុមារអ្នកតស៊ូមតិ​ក៏បានបញ្ជូនកុមារកម្ពុជាទៅចូលរួមក្នុងសន្និសីទ​អន្ដរជាតិ​ជាច្រើន​លើក​ផងដែរ។

ចំណែកកុមារា គង់ សុវណ្ណដេត កុមារី សុខ ធារី កុមារី សុខ ស្រីពុំ ដែលជាប្រធាន បណ្ដាញ​កុមារ​អ្នក​តស៊ូមតិ​ប្រចំាខេត្ដ​បានលើកឡើង​អំពីការលំបាក និងងាយស្រួលក្នុង សកម្មភាពការងារដល់ខ្លួន សំខាន់​ការងារ​ទំនាក់ទំនង និងកិច្ចសហការជាមួយអាជ្ញាធរ មូលដ្ឋាន​ដែលពុំទាន់​បានយល់​អំពី​សកម្មភាព និង​ទិសដៅរបស់​បណ្ដាញ​កុមារអ្នក​តស៊ូមតិ។

ម្យ៉ាងទៀតប្រជាពលរដ្ឋតាមសហគមន៏ហាក់មិនទាន់ចាប់អារម្មណ៏ និងចូលរួមក្នុងចលនាដ៏ មាន​សារសំខាន់នេះ​នៅឡើយ។ យ៉ាងណាក៏ដោយចុះបណ្ដាញ​កុមារអ្នក​តស៊ូមតិ​បានថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុក​ដាក់ និងបង្កលក្ខណៈ​គ្រប់បែបយ៉ាង​ក្នុង​ពេល​ដែល​បណ្ដាញ​កុមារ​អ្នកតស៊ូមតិ​ចេញទៅបំពេញការងារនៅក្រៅប្រទេស។

(រស្មីកម្ពុជា មករា ២០១០)

 
Google bookmarkDel.icio.usTwitterFacebookDigg

khmer-unicode

Bamboo Shoots Document


រូបថត​សកម្មភាព
ព័ត៌មានថ្មីៗ