Khmer (Cambodia)
HOME អំពីអង្គភាព សាវតា គ.អ.ស.ក
ម្ចាស់ជំនួយ
Please wait while JT SlideShow is loading images...
Plan International CambodiaSave the Children Australia
Visitor Counter

StatCounter - Free Web Tracker and Counter

counter on myspace

Online user

free counters

Subscribe News via Email

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (គ.អ.ស.ក)

ប្រវត្ដិអង្គភាព

គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ គឺជា​សម្ព័ន្ធអង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ត្រូវបាន​បង្កើត​​ឡើងនៅ ក្នុងឆ្នាំ ១៩៩៤ ដោយការបោះឆ្នោតក្នុងចំណោមអង្គការសមាជិកចំនួន។ បច្ចុប្បន្ន គ.អ.ស.ក មាន​អង្គការ​មិនមែន​រដ្ឋាភិបាល ជាសមាជិក​ចំនួន៥៥ ដែលភាគ​ច្រើនជាអង្គការ​ក្នុងស្រុក។ តួនាទី​ចំបង​របស់ គ.អ.ស.ក គឺលើកកំពស់​ការយល់ដឹង​អំពីសិទ្ធិកុមារ តស៊ូមតិដើម្បីសិទ្ធិកុមារ និង​តាមដាន​ការអនុវត្ដ​​​អនុសញ្ញា​ស្ដីពីសិទ្ធិកុមារ​​នៅក្នុង​ប្រទេសកម្ពុជា។ គ.អ.ស.ក ក៏មានតួនាទីពង្រឹង សមត្ថភាព​​អង្គការ​សមាជិក​​របស់ខ្លួនផងដែរ។

អាណត្ដិរបស់ គ.អ.ស.ក

គ.អ.ស.ក ចូលរួមបំពេញតំរូវការៈ

  • តស៊ូមតិដើម្បីសិទ្ធិកុមារ
  • រៀបចំដំណើរការគណៈកម្មាធិការកុមារ
  • តាមដានការអនុវត្ដអនុសញ្ញាស្ដីពីសិទ្ធិកុមារក្នុងប្រទេសកម្ពុជា
  • ដាក់ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហ​ប្រជាជាតិ​នូវ​របាយការណ៍​ស្ដីពី​ការអនុវត្ដ​អនុសញ្ញា​សិទ្ធិកុមារ​នៅកម្ពុជា
  • ពង្រឹងសមត្ថភាព​របស់ខ្លួន (គណៈកម្មាធិការប្រតិបត្ដិ លេខាធិការដ្ឋាន និងអង្គការសមាជិក)

ចក្ខុវិស័យ

កុមារក្នុង​ប្រទេស​កម្ពុជាទទួល​បាន​នូវសិទ្ធិពេញ​លេញ​របស់ខ្លួនដូចមាន​ចែងក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិកុមារ។

បេសកកម្ម

គ.អ.ស.ក ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ ធ្វើការ​តស៊ូមតិ​ដើម្បី​សិទ្ធិកុមារ​ក្នុងប្រទេស​កម្ពុជា និង ធានាគាំទ្រដល់​អនុសញ្ញាស្ដីពីសិទ្ធិកុមារ តាមរយៈ​ការតាមដាន​ការអនុវត្ដ ការធ្វើការងារ​សហប្រតិបត្ដិការ​ជាមួយ​អង្គការជា​សមាជិក និងភ្ជាប់ទំនាក់ទំនង​ជាមួយទីភ្នាក់ងារ​ដែលពាក់ព័ន្ធ។

តំលៃស្នូល

គ.អ.ស.ក បន្ដការប្ដេជ្ញាចិត្ដ​របស់ខ្លួន​ដើម្បីសិទ្ធិកុមារ​តាមរយៈតម្លៃដូចខាងក្រោមៈ

  • គណនេយ្យភាព
  • ការគោរពគ្នាទៅវិញទៅមក
  • សហប្រតិបត្ដិការ
  • តម្លាភាព
  • ការមិនរើសអើង
 
Google bookmarkDel.icio.usTwitterFacebookDigg

khmer-unicode

Bamboo Shoots Document


រូបថត​សកម្មភាព
ព័ត៌មានថ្មីៗ